The Talksport នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបបិសាចក្រហម Man UTD ដែលតែងតែព្យាយាមចរចាជាមួយនឹងកីឡាករ De Jong ដើម្បីផ្ទេរមកចូលរួម ជាមួយនឹងខ្លួនជាច្រើនដងនោះ ទំនងជានឹងជួបបញ្ហាថែមមួយ ទៀតហើយនៅពេលនេះ។
ក្លឹបតោខៀវ Chelsea បានចូលខ្លួនមកធ្វើការស៊ើបសួរកីឡាករ រូបនេះទាំងដែលកីឡាករមិនទាន់ បានសម្រេចចិត្តឡើយថានឹងចាកចេញពី Barcelona ហើយខណដែលក្លឹប Man UTD និង Barcelona គឺបានព្រមព្រៀងតម្លៃខ្លួនកីឡាកររួចទៅហើយក្តី។
De Jong កន្លងមកមិនត្រឹមតែបានបដិសេធសំណើរ និងលក្ខខណ្ឌដែលផ្តល់ឲ្យដោយ Man UTD នោះទេគាត់ថែមទាំងបញ្ជាក់ថាមិនចង់ចាកចេញពី Barcelona ឡើយនៅរដូវកាលនេះ៕
ប្រែសម្រួល៖ស៊ុនលី