កីឡា

ល្អ​ណាស់​! Chelsea យក​បាន Sterling និង​ខ្សែ​ការពារ​ម្នាក់​ពី​ក្លឹប Napoli

Chelsea គ្រោង​នឹង​ចុះ​កុងត្រា​ផ្ទេរ​យក​ខ្សែ​ការពារ​សញ្ជាតិ​សេណេហ្គាល់ Kalidou Koulibaly ពី​ក្លឹប​ Napoli លើក​កិច្ចសន្យា​រយៈពេល​៤​ឆ្នាំ។

កីឡាករ​វ័យ​៣១​ឆ្នាំ​នឹង​ហោះ​មក​កាន់​ទីក្រុង​ឡុងដ៏​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​នេះ​ដើម្បី​ពិនិត្យ​សុខភាព និង​បញ្ចប់​ការ​ផ្ទេរ មុន​ពេល​គេ​ចូលរួម​ជាមួយ Chelsea ក្នុង​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​នៅ​អាមេរិក។ ក្រុម​រហស្សនាម​តោខៀវ​ក៏​ខិតជិត​យក​បាន​ខ្សែ​ការពារ​ Nathan Ake ពី​ក្លឹប Manchester City ផង​ដែរ។

Chelsea ចង់​​ផ្ទេរ​ Koulibaly និង Ake មក​ក្នុង​រដូវ​ក្ដៅ​​នេះ ដោយ​សារ​តែ​ការ​ចាកចេញ​របស់​ Antonio Rudiger និង Andreas Christensen ដែល​បាន​ផ្លាស់​ទៅ Real Madrid និង Barcelona។ កាល​ពី​ម្សិលមិញ Chelsa ទើប​តែ​ប្រកាស ពួក​គេ​យក​បាន​ខ្សែ​បម្រើ​ប្រយុទ្ធ Raheem Sterling ពី​​ City ក្នុង​តម្លៃ​​ខ្លួន​៥០​លាន​ផោន។

​Koulibaly ដែល​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​ធំ​ៗ​នៅ Premier League ជា​ច្រើន​​ចូលរួម​ជាមួយ Napoli ផ្ទេរ​ពី​ក្លឹប Genk កាល​ពី​ឆ្នាំ​២០១៤ និង​លេង​បាន​៣១៧​ប្រកួត។ ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​របស់ Chelsea នៅ​អាមេរិក​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Charlotte FC និង Orlando៕

ប្រភព៖ sabay

Most Popular

To Top