The Goal ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ ធអាល់ហ្ស៊េរី Riyad Mahrez បានព្រមព្រៀងទៅដល់ការបន្តកុងត្រាថ្មី រយៈពេល៣ឆ្នាំទៀត ពីលើកុងត្រាចាស់ ដែលនឹងត្រូវផុតសុពលភាព នៅត្រឹមឆ្នាំ២០២៣ខាងមុខ។
នេះមានន័យថា កុងត្រារបស់គាត់នឹង ត្រូវផុតកំណត់ នៅត្រឹមឆ្នាំ២០២៥ ខណៈដែលក្លឹបក៏ទើបបាន ចុះកុងត្រានាំយកកីឡាករចំណូលថ្មី ជាច្រើនផងនិងកុងត្រាថ្មី សម្រាប់កីឡាករផ្សេងទៀត ដែលក្នុងនោះ មានដូចជាកីឡាករ Rodri ដែលទើបបានចុះកុងត្ រារយៈពេល៥ឆ្នាំ។
ទោះបីជាយ៉ាងណាក្តីគេមើលឃើញដែរថា ក្លឹបទើបតែបាន បញ្ចេញកីឡាករឆ្នើមៗ ចំនួន២រូបរួចមកហើយ ក្រោយការមកដល់របស់កីឡាករ Erling Haaland ដែលក្នងនោះ មានដូចជាកីឡាករ Raheem Sterling ដែលមានតម្លៃខ្លួន៤៧,៥លានផោន ទៅក្លឹប Chelsea និងកីឡាករ Gabriel Jesus តម្លៃ៤៥លានផោន ផ្ទេរទៅ Arsenal ៕
ប្រែសម្រួល៖ស៊ុនលី