The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Juventus បានទិញបានកីឡាករ ខ្សែការពារកណ្តាលចំណូលថ្មី ម្នាក់ទៀតហើយពីក្លឹប Torino ដែលមានឈ្មោះថា Gleison Bremer ជាមួយនឹងតម្លៃខ្លួនរហូតទៅដល់ ៤២លានផោន។
កីឡាករឆ្នើមរូបនេះត្រូវបានគ្រូបង្វឹកលោក Allegri មើលឃើញថា នឹងក្លាយទៅជាដំណោះស្រាយថ្មី សម្រាប់តំបន់ការពារត្រៀមរដូវកាល ក្រោយខណៈដែលកីឡាករ ខ្សែការពាររបស់ក្លឹប De Ligt ទើបតែបានសម្រេចចិត្តផ្ទេរទៅ Bayern Munich។
កីឡាករប្រេស៊ីល Bremer រូបនេះបានធ្វើដំណើរមកដល់ អ៊ីតាលីកាលពីឆ្នាំ២០១៨ ពីក្លឹប Atletico Mineiro ហើយបានចំណាយពេល រដូវកាលដំបូងជាមួយនឹង Torino មុនពេលដែលបានក្លាយខ្លួន ជាកីឡាករឈុតធំ របស់ក្លឹបហើយទំរង់លេងរបស់គាត់ បានស្ទុះឡើងខ្លាំងភ្លាមៗ កាលពីរដូវកាលចុងក្រោយនេះ ៕
ប្រែសម្រួល៖ ស៊ុន លី