លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បានធ្វើការបកស្រាយ ទៅកាន់អ្នកកាសែតនៅក្នុងថ្ងៃនេះ ទាក់ទងពីមូលហេតុដែល ខ្សែប្រយុទ្ធទើបមកថ្មី Erling Haaland អវត្តមានពីប្រកួតមិត្តភាព Pre Season ជាលើកដំបូងនៅក្នុងថ្ងៃនេះ តទល់នឹងក្លឹប Club America នៅទឹកដី Texas សហរដ្ឋអាមេរិក។
លោក Pep បាននិយាយថា៖” ប្រកួតបន្ទាប់ពីនេះទៅ Haaland នឹងរួចរាល់ក្នុងការចូលរួមប្រកួតបានហើយ។ គេមានបញ្ហាឈឺចុកសន្លាក់ និងបញ្ហាកាយសម្បទាមួយចំនួនតូច យើងចាំមើលៗតាមដានគេ។ គេហ្វឹកហាត់បានតែ២តង់ ហើយក៏ឈប់ដោយតែមិនចង់ប្រថុយនឹងគ្រោះថ្នាក់ ព្រោះថារដូវកាលថ្មីនេះ នៅវែងឆ្ងាយណាស់ “។
ក្នុងការប្រកួតខាងលើ Man City យកឈ្នះ Club Americaនូវលទ្ធផល ២-១ ដោយ២គ្រាប់ដែលស៊ុតចូលនោះគឺស៊ុតចូល Kevin De Bruyne ទាំងអស់តែម្ដង។
គួរបញ្ជាក់ផងដែរថា Haaland ជាខ្សែប្រយុទ្ធមកថ្មីរបស់ Man City ដោយទើបផ្លាស់ពី Dortmund ដោយចុះកុងត្រារយៈពេល៥ឆ្នាំ រហូតដល់ឆ្នាំ២០២៧៕ Source: Sabay