សប្តាហ៍នេះ Sadio Mane បានធ្វើការរៀបរាប់ និងពន្យល់ជាមួយនឹង The Goal ថា ទោះបីជាបានចាកចេញពី Liverpool មកហើយក្តីប៉ុន្តែគាត់នឹង Mo Salah នៅតែបានធ្វើការ ឆាតឆ្លើយឆ្លងគ្នា ក្នុងទំនាក់ទំនងជាមិត្តភ័ក្តជាធម្មតា ។
Mane បានបញ្ជាក់ថា ទំនាក់ទំនងរវាងគាត់និង Salah មិនដែលមានប្រវត្តិ ជាគូសត្រូវដូចទៅ នឹងបណ្តាញសារព័ត៌មាន ធ្លាប់បានចេញផ្សាយ ព្រោងព្រាតនោះទេ ហើយគាត់ជាមនុស្ស ដែលមានទំនាក់ទំនងល្អជាមួយនឹងកីឡាករ ណាទាំងអស់ដែលជាមិត្តរួមក្លឹប
និងកីឡាករ ដែលធ្លាប់លេងជាមួយគ្នា រហូតមក ។
Mane បន្តថា ពេលខ្លះសារព័ត៌មានចូលចិត្ត ព្យាយាមធ្វើឲ្យមានបញ្ហា រវាងកីឡាករនិងកីឡាករក្លឹប និងកីឡាករ ប៉ុន្តែអ្វី ដែលជាការពិតនោះ គឺថាគាត់មិនត្រឹមតែមានទំនាក់ទំនង ជាធម្មតាជាមួយនឹង Salah នោះទេ គឺទាំងកីឡាករទាំងឡាយណា លើលោកដែលធ្លាប់ បានលេងជាមួយ
នឹងគ្នាទៀតផង ៕
ប្រែសម្រួល៖ស៊ុនលី