ក្លឹបអេស្បាញ AT Madrid ដែលមួយរយៈចុងក្រោយនេះ មានដំណឹងលេចលឺថា នឹងអាចទាក់ទង ជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធជើងចាស់ CR7 នោះពេលនេះបែរ ជាមានការប្រឆាំង និង ការមិនសប្បាយចិត្តកើតឡើង ចេញពីអ្នកគាំទ្រ របស់ក្លឹបទៅវិញ ដោយពួកគេមិនចង់ ស្វាគមន៍វត្តមាន របស់គាត់ឡើយនៅទីនេះ ។

អ្នកគាំទ្ររបស់ AT Madrid បានបង្ហាញអារម្មណ៍យ៉ាងច្បាស់ថា នឹងមិនស្វាគមន៍ CR7 ឡើយទោះបីជាកីឡាកររូប នេះនឹងសុខចិត្តផ្ទេរ មកចូលរួមក្លឹប នៅរដូវក្តៅនេះក្តី ពីក្លឹបបិសាចក្រហម Man UTD ប៉ុន្តែក្នុងគោលបំណងសំខាន់ គឺដើម្បីអាចចូលរួម ប្រកួតពានរង្វាន់ Champions League តែប៉ុណ្ណោះ ។
អ្នកគាំទ្រនាំគ្នាលើកបដាសរសេរថា CR7 not welcome នៅក្នុងការប្រកួតមិត្តភាពមួយ ចំនួនរបស់ AT Madrid ប៉ុន្មានចុងក្រោយនេះ។
ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ CR7 បានបញ្ជាក់ប្រាប់ Man UTD ហើយថា គាត់មិនចង់បន្តលេងនៅ Old Trafford ឡើយហើយកំពុងស្វែងរកក្លឹបថ្មី ដើម្បីចូលរួមឲ្យបានមុនរដូវក្តៅនេះ ត្រូវបានបញ្ចប់ ៕
ប្រែសម្រួល៖ស៊ុនលី
