Cristiano Ronaldo បានប្រាប់ប្រធានក្លឹប Manchester Untied ថា ឲ្យគេចាកចេញទៅ អំឡុងពេលកិច្ចចរចា នៅទីលានហ្វឹកហាត់ Carrington កាលពីថ្ងៃអង្គារ ។
កីឡាករសញ្ជាតិព័រទុយហ្គាល់ បានមកដល់ទីក្រុង Manchester វិញ កាលពីដើមសប្ដាហ៍ បន្ទាប់ពីសុំក្លឹបសម្រាកក្រោម មូលហេតុគ្រួសារ ។ Ronaldo បានខកខានប្រកួតកម្ដៅសាច់ដុំត្រៀមរដូវកាលថ្មី ជាមួយបិសាចក្រហម ដែលរៀបចំនៅប្រទេសថៃនិងអូស្ត្រាលី។
United សង្ឃឹមថា នឹងបញ្ចុះបញ្ចូល Ronaldo ឲ្យបន្តនៅជាមួយក្លឹប និងក្លាយជាផ្នែកមួយ នៃគម្រោងរបស់អ្នកចាត់ការថ្មី Erik ten Hag។ ប៉ុន្តែក្រោយមានការពិភាក្សាគ្នាកាលពីថ្ងៃអង្គារ Ronaldo នៅតែរក្សាជំហរចង់ ចាកចេញពីកីឡដ្ឋាន Old Trafford ដដែល។
មូលហេតុចម្បង របស់កីឡាករវ័យ៣៧ឆ្នាំ ចង់ចាកចេញ គឺដើម្បីបានលេងនៅពានរង្វាន់ Champions League។ Ronaldo ចង់លេងនៅ UCL ២០រដូវកាលជាប់គ្នា សម្រាប់អាជីព ខណៈរដូវកាលថ្មី United មានកៅអីត្រឹមលេងនៅ Europa League ប៉ុណ្ណោះ។ ត្បិតតែ Ronaldo ចង់ចេញ តែ Man Utd ក៏នៅតែប្រកាន់ជំហរ របស់ខ្លួនគឺមិនចង់លក់៕