កីឡា

McKennie ចូលរួម Pogba ក្នុងបញ្ជីកីឡាករសំខាន់ៗ របស់ Juventus ដែលរងរបួស

កីឡាករឆ្នើមសញ្ជាតិអាមេរិក McKennie ដែលមានវ័យ២៣ឆ្នាំនោះ នឹងមិនអាចបង្ហាញខ្លួន ប្រកួតឲ្យក្លឹប Juventus ឡើយនៅពេលដែលរដូវកាលថ្មី ឈានចូលមកដល់ក្រោយ ពេលទទួលរបួសនៅក្នុងការហ្វឹកហាត់ នាពេលចុងក្រោយកន្លងមកនេះ។

នេះមានន័យថាកីឡាករ McKennie នឹងត្រូវចូលរួមជាមួយនឹង Paul Pogba ក្នុងបញ្ជីកីឡាករសំខាន់ៗ របស់ក្លឹបដែលទទួល រងរបួសហើយជឿជាក់ថា នឹងអាចអូសបន្លាយពេលវេលា សម្រាប់ព្យាបាលរបួសរហូត ទៅដល់ជាងមួយខែមុន ពេលដែលអាច ចូលមកធ្វើការហ្វឹកហាត់ វិញសាជាថ្មី ។

McKennie មិនអាចបង្ហាញខ្លួនលេងឲ្យ Juventus តាំងតែពីពេលដែលក្រុមបានលេងប៉ះ ជាមួយនឹងក្រុម Chivas និងក្រុម Barcelona នៅប្រទេសអាមេរិក ហើយព្រមទាំងការប្រកួតប៉ះនឹង Real Madrid កាលពីថ្ងៃអាទិត្យកន្លងមកដែរ។

គួរឲ្យដឹងដែរថា McKennie កាលពីពាក់កណ្តាលរដូវកាលមុន ក៏គាត់មិនបានលេងឲ្យក្រុមផងដែរ ហើយទើបតែវិលត្រឡប់មកប្រកួតវិញប៉ុណ្ណោះ នៅចុងរដូវកាលទៅហើយគឺចំថ្ងៃ នៃការប្រកួតចុងក្រោយ នៃរដូវកាល២០២១-២០២២៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top