កីឡា

ខ្សែ​ការពារ​៦​នាក់ United គ្រោង​លក់​ចេញ ដោយ​សារ​លែង​​ ជា​តម្រូវ​ការ

Manchester United កំពុង​​សម្លឹង​លក់​ចេញ​ខ្សែ​ការពារ​ចំនួន​៦​នាក់​ មុន​ពេល​ទីផ្សារ​ដោះដូរ​​​​កីឡាករ​ត្រូវ​បិទ​​ក្នុង​រយៈពេល​មួយ​ខែ​ទៀត ស្របពេល​អ្នក​ចាត់​ការ​ថ្មី Erik ten Hag កំពុង​បន្ត​រៀបចំ​ក្រុម​ឡើង​វិញ។

ខ្សែ​ការពារ Alex Telles, Aaron Wan-Bissaka, Erik Baily, Axel Tuanzebe, Ethan Laird និង Phil Jones សុទ្ធសឹងតែ​​​មិន​សូវ​ជាតម្រូវ​ការ​នៅ​ Old Trafford។ ការ​មក​ដល់​របស់​ខ្សែ​ការពារ Tyrell Malacia បាន​រុញ Telles ទៅ​រក​ទ្វារ​ចាកចេញ។ Telles សញ្ជាតិ​ប្រេស៊ីល​​មាន​ការ​ចាប់​អារម្មណ៍​​ក្លឹប Sevilla ខណៈ​រូប​គេ​ទើប​​តែ​​មក​ដល់ United បាន​២​ឆ្នាំ​ប៉ុណ្ណោះ។

Wan-Bissaka ដែល​បិសាច​ក្រហម​ទិញ​ពី​ Crystal Palace ក្នុង​តម្លៃ​ខ្លួន​៥០​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៩ ហាក់​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ​ដូច​ដែល​ក្លឹប​បាន​រំពឹង​សោះ។ ​Crystal ពេល​នេះ​ចាប់​អារម្មណ៍​​ចង់​ខ្ចី​ជើង​កីឡាករ​របស់​ខ្លួន​ត្រលប់​ទៅ​វិញ ស្របពេល United មិន​សូវ​ប្រើ​ការ។

កីឡាករ​ចាស់វស្សា​ Jones ដែល​ញាំញី​ដោយ​សារ​បួស​កំពុង​​​ត្រូវ​បាន​សម្លឹង​ឃើញ​ពី​ក្លឹប​នៅ​អាមេរិក D.C United ដែល​ដឹក​នាំ​ដោយ​អតីត​មិត្តរួម​ក្រុម Wayne Rooney។ Baily សញ្ជាតិ​​កូឌីវ័រ​ Man Utd ទិញ​មក​កាល​ពី​ឆ្នាំ​២០១៦​ក្នុង​តម្លៃ​ខ្លួន​៣០​លាន​ផោន​ កំពុង​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​៣​គឺ AC Milan, Fulham និង Sevilla៕ ​

Most Popular

To Top