យើងបានដឹងមកហើយ កាលពីពេលថ្មីៗនេះ កីឡាករខ្សែប្រយុទ្ធស្លាប អង់គ្លេស Raheem Sterling បានសម្រេចចិត្ត ទាំងគួរឲ្យភ្ញាក់ផ្អើល ក្នុងការធ្វើដំណើរ ទៅចូលរួមជាមួយ នឹងក្លឹបតោខៀវ Chelsea ក្រោយពេលដែលបាន ចំណាយពេលជាយូរឆ្នាំ ជាមួយនឹង Man City ទៅហើយក្តី។
ក្នុងនោះសូម្បីតែកីឡាករ វិរៈបុរសរបស់ក្លឹបលោក Sergio Aguero ក៏បានធ្វើការលើកឡើងដែរ អំពីចំងល់របស់គាត់ ចំពោះការសម្រេចចិត្ត របស់ Man City ដោយពណ៍នាថា គឺជារឿងដ៏ចម្លែកមិនគួរ នឹងកើតមានឡើងឡើយ ជាមួយនឹងក្លឹបនៅរដូវក្តៅនេះ។
គួរឲ្យដឹងដែរថា កីឡាករវ័យ២៧ឆ្នាំរូបនេះ បានចូលរួមជាមួយ នឹងក្លឹបតោខៀវ Chelsea ក្នុងតម្លៃខ្លួនប្រមាណជា៥០លានផោន បន្ទាប់ពីបានចំណាយ ពេល៧ឆ្នាំ និង៦រដូវ កាលជាមួយនឹងកីឡាដ្ឋាន Etihad Stadium ហើយក៏បានជួយក្លឹបលើកពានរង្វាន់
ជាច្រើនសន្ធឹកសន្ធាប់ផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី