កីឡា

Chelsea ប្រជែង Barcelona និង AC Milan ដើម្បីកីឡាករវ័យក្មេងម្នាក់ របស់ Aston Villa

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែបម្រើប្រយុទ្ធ វ័យក្មេងឆ្នើមមូយរូប របស់ក្លឹប Aston Villa កន្លងមកត្រូវបានគេប្រដូច សមត្ថភាព របស់គាត់ទៅកំពូលកីឡាករល្បីៗ ដូចជា Paul Pogba និងកីឡាករ
Dele Alli ជាដើម ។

ប្រភពដដែលបានបន្តទៀតថា កីឡាករ Chukwuemeka នៅពេលនេះកំពុងទាក់ទាញក្លឹបជាច្រើន នៅអឺរ៉ុបដែលក្នុងនោះក្លឹប Chelsea កំពុងនាំមុខគេក្នុងការប្រជែងនេះ ខណៈដែលក្លឹបយក្ស អេស្បាញ Barcelona និងក្លឹបយក្សអ៊ីតាលី AC Milan ក៏កំពុងចូលរួមការប្រកួត ប្រជែងកុងត្រាកីឡាករ រូបនេះដែរ ។

គួរឲ្យដឹងដែរថា កីឡាករវ័យទើបតែ១៨ឆ្នាំ សញ្ជាតិអង់គ្លេសរូបនេះ បច្ចុប្បន្នកំពុងមានតម្លៃខ្លួន ត្រឹមតែ២០លានផោនប៉ុណ្ណោះ ហើយជឿជាក់ថា ការផ្ទេរទៅចូលរួមជា មួយនឹង Chelsea នឹងអាចធ្វើការប្រកាសឡើង នៅក្នុងពេលឆាប់ៗ ខាងមុខនេះហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top