កីឡាករប្រេស៊ីល Gabriel Jesus ទោះបីជាទើបបានបង្ហាញខ្លួន រយៈពេលខ្លីក្តី ប៉ុន្តែគាត់ហាក់ ដូចជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៅពេលនេះក្លាយទៅជាកីឡាករ ខ្សែប្រយុទ្ធជួរមុខ របស់ក្លឹបរួចបាត់ទៅហើយ ។
គ្រូបង្វឹកក្លឹបលោក Mikel Arteta បានសារភាពថា លោកពិតជាមានភ្ញាក់ផ្អើលខ្លាំងមែន ចំពោះទំរង់លេងរបស់ Jesus ក្នុងរយៈពេលខ្លីបែបនេះ បន្ទាប់ពីបានផ្ទេរខ្លួនក្នុងតម្លៃ ៤៥លានផោន កាលពីថ្ងៃទី៤ខែកក្កដា កន្លងមកជាមួយនឹងកុងត្រា រយៈពេល៥ឆ្នាំ។
មកដល់ពេលនេះ Jesus រកបាន៧គ្រាប់ ក្នុងការបង្ហាញបើករដូវកាលចំនួន៥ដង រួមទាំងហ៊ែតទ្រីកម្តងផង ពេលប្រកួតប៉ះជាមួយនឹង Sevilla ៕
ប្រែសម្រួល៖ស៊ុនលី
