កីឡា

Real Madrid កំពុងស្វែង រកអ្នកមកជំនួស Benzema

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Real Madrid កំពុងសម្លឹងមើលឃើញកីឡាករ Benjamin Seski និងកីឡាករ Amine Gouiri គឺជាបេក្ខភាពដ៏មានសក្តានុពល សម្រាប់មកជំនួសតំណែង ខ្សែប្រយុទ្ធ របស់ក្លឹប នាពេលខាងមុខ។

ក្លឹបមើលឃើញថាកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Salzburg និងក្លឹប Nice គឺជាកីឡាករ ដែលអាចជំនួសតំណែង របស់កីឡាករ Karim Benzema ហើយជាពិសេសអាយុ របស់ពួកគេគឺពិតជាសាកសម សម្រាប់តំណែងមួយនេះ ។

ទោះបីជាយ៉ាងណាក្តី Seski ត្រូវបានក្លឹបជាច្រើននៅអឺរ៉ុប កំពុងទាក់ទាញនៅរដូវក្តៅនេះ ដោយក្នុងនោះមានបូករួមទាំង Barcelona, Man UTD, Chelsea និង Liverpool ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top