ភ្នំពេញ៖ រសៀលនេះចូលរួមពិធីទទួលទង់ សហព័ន្ធកីឡាជនពិការអាស៊ាន និងជ័យលាភីកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១១ ពីប្រទេសឥណ្ឌូនេស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។




