កីឡា

សិក្ខាសាលាអន្តរជាតិ លើកកម្ពស់កីឡាប្រពៃណី និងការសម្តែងក្បាច់ គុនល្បុត្តតោប្រដាល់គុនខ្មែរ អមព្រឹត្តិការណ៍អាស៊ាន ឆ្នាំ២០២២

ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិ ស្តីពីការ លើកកម្ពស់ កីឡាប្រពៃណី និងការសម្តែង ក្បាច់គុនល្បុត្តតោ ប្រដាល់គុនខ្មែរ ការអភិឌ្ឍតំបន់ហាត់ប្រាណ និងលេងកីឡាអមព្រឹត្តិការណ៍អាស៊ាន ឆ្នាំ២០២២ “Worshop on the Preservation of ASEAN Traditional Sport and Games (TSG)” នៅសណ្ឋាគារ សុខាភ្នំពេញ ។

ចំពោះសិក្ខាសាលា អន្តរជាតិ ស្តីពីការលើកកម្ពស់កីឡាប្រពៃណី និងការសម្តែងក្បាច់គុន ល្បុត្តតោ ប្រដាល់គុនខ្មែរ ការអភិឌ្ឍតំបន់ហាត់ប្រាណ និងលេងកីឡាអមព្រឹត្តិការណ៍អាស៊ានឆ្នាំ២០២២នេះដោយមានការអញ្ជើញ ចូលរួមពីបណ្តាលប្រទេសចំនួន១១រួមមានប្រទេសកម្ពុជាជាម្ចាស់កិច្ចប្រជុំ ថៃ វៀតណាម ទីម័រ មីយ៉ាន់មី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឡាវ និងប្រុយណេ ។

សិក្ខាសាលើកនេះ មានសារសំខាន់ សម្រាប់ប្រទេសកម្ពុជា ក្នុងការកម្ពស់កីឡា ប្រពៃណី និងការអភិឌ្ឍ ចំពោះប្រភេទកីឡាប្រពៃណី ដូចជាក្បាច់គុនល្បុត្តតោ ប្រដាល់គុនខ្មែរដើម្បីបង្ហាញ ឲ្យប្រទេសនៅតំបន់ស៊ាន និងពិភពលោក បានស្គាល់កាន់តែច្បាស់ក្បាច់ គុនល្បុត្តតោ ប្រដាល់គុនខ្មែរ ដែលកេរ្តិ៍តំណែងជូនតាខ្មែរ ៕

Most Popular

To Top