កីឡា

លោក Ryan Giggs ប្រឈមមុខ នឹងការកាត់ក្តី ដោយចោទប្រកាន់ ពីបទវាយដុំ និងគ្រប់គ្រង អតីតមិត្តស្រី

អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ ស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អតីតកីឡាករបាល់ទាត់ Manchester United រូបនេះត្រូវបាន ចោទប្រកាន់ ពីបទប្រើប្រាស់អាកប្បកិរិយាគ្រប់គ្រង និងបង្ខិតបង្ខំនាង Kate Greville ក៏ដូចជាការវាយដំនាង និងប្អូនស្រី របស់នាង Emma Greville ប៉ុន្តែលោកបដិសេធ ការចោទប្រកាន់លើលោក ។

លោក Ryan Giggs នឹងត្រូវប្រឈមមុខ នឹងការកាត់ទោសនៅថ្ងៃនេះ ដោយចោទប្រកាន់ពីបទវាយដុំ និងគ្រប់គ្រងអតីតមិត្តស្រី របស់គាត់ និងវាយដំប្អូនស្រីរបស់នាង ។ អតីតកីឡាករបាល់ទាត់ Manchester United រូបនេះត្រូវបានចោទប្រកាន់ថា បានប្រើអាកប្បកិរិយាគ្រប់គ្រង និងបង្ខិតបង្ខំប្រឆាំង នឹង Kate Greville នៅចន្លោះខែសីហា ឆ្នាំ ២០១៧ និងខែវិច្ឆិកា ឆ្នាំ ២០២០ ។

លោកក៏ត្រូវបានចោទប្រកាន់ ពីបទរំលោភលើ លោកស្រី Greville អាយុ ៣៦ ឆ្នាំ និងបង្កគ្រោះថ្នាក់ ដល់រាងកាយពិតប្រាកដ របស់នាង ក៏ដូចជាការរំលោភជាទូទៅ របស់ប្អូនស្រី របស់នាងឈ្មោះ Emma Greville នៅផ្ទះរបស់នាងនៅ Worsley ទីក្រុង Greater Manchester នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២០ ។

លោក Giggs បានសារភាពថា មិនមានកំហុស ចំពោះរាល់ការចោទប្រកាន់នោះទេ ។ បុរសវ័យ ៤៨ ឆ្នាំរូបនេះនឹងត្រូវប្រឈមមុខ នឹងការកាត់ក្តីនាខែមករា ប៉ុន្តែសវនាការនេះ ត្រូវបានដាក់ត្រឡប់មកវិញ ដោយសារតែការបន្ត នៃសំណុំរឿងរបស់តុលាការកាន់តែធ្ងន់ធ្ងរឡើង ដោយសារជំងឺរាតត្បាត COVID-19 ។
ការកាត់ក្តីរយៈពេល ១០ ថ្ងៃនឹងត្រូវចាប់ផ្តើមនៅថ្ងៃច័ន្ទ នៅតុលាការ Manchester Minshull Street Crown មុនពេលវាផ្ទេរទៅតុលាការ Manchester Crown នៅថ្ងៃអង្គារសម្រាប់ដំណើរការដែលនៅសល់ ។ ការរៀបចំសម្រាប់ករណីនេះ ត្រូវបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីតុលាការ Manchester Crown ត្រូវបិទដោយសារតែការសាកល្បង សារធាតុអាបស្តូស ៕ដោយ៖លី ភីលីព

Most Popular

To Top