កីឡា

ទ្រព្យសម្បត្តិ របស់ Pulisic និងប្រាក់ចំណូល ប្រចាំឆ្នាំរបស់គាត់

Pulisic ពាក់អាវលេខ១០នៅក្លឹបតោខៀវ Chelsea គឺជាកីឡាករដ៏សំខាន់បំផុត របស់ក្លឹបនិងក៏ជាកីឡាករ
ដែលមានសមត្ថភាពឆ្នើម របស់ជម្រើសជាតិ អាមេរិកផងដែរ ។

មុនពេលធ្វើដំណើរមកដល់ Chelsea ជាមួយនឹងកុងត្រា ដល់ឆ្នាំ២០២៤កីឡាកររូបនេះ បានរកលុយបានជាច្រើនមកហើយ
ទាំងកុងត្រាជាមួយ នឹងក្លឹបនិងកុងត្រាឯកជន ។

ជាមួយនឹងប្រាក់កម្រៃ ដែលទទួលបានបច្ចុប្បន្ន១៤,៥ម៉ឺនផោន ក្នុងមួយសប្តាហ៍ហើយនោះ មានន័យថា កីឡាកររកបាន៣៧,៥លានផោនក្នុងរយៈពេលកុងត្រា ៥ឆ្នាំជាមួយនឹងក្លឹប ។

លើសពីនេះ The Ventured បានចេញផ្សាយដែរថាតាមតួលេខ ដែលរកបាននាពេលកន្លង មកគេជឿជាក់ថា Pulisic មុន
ពេលផ្ទេរមកតោខៀវ Chelsea នោះគឺគាត់មានទ្រព្យសម្បត្តិផ្ទាល់ខ្លួន សរុបជាង៤០លានដុល្លារ រួចទៅហើយទោះបីបច្ចុប្បន្ន មានវ័យទើបតែ២២ឆ្នាំក្តី ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top