គិតចាប់តាំងតែពីពេល ដែលលោកគ្រូបង្វឹក Pep Guardiola មានវត្តមានជាមួយនឹងកីឡាដ្ឋាន Etihad អស់រយៈពេល៦ឆ្នាំ មកហើយនោះបញ្ហាកីឡាករ នៅតំបន់ខ្សែការពារស្លាប គឺនៅតែជាបញ្ហាចោទមិន ត្រូវបានដោះស្រាយបានល្អប្រសើរឡើយ ហើយជាក់ស្តែងរដូវកាលនេះ បញ្ហានេះនឹងកើតឡើង មកសាជាថ្មី ម្តងទៀត។
បញ្ហានៅក្នុងពេលដែល Man City បានអនុញ្ញាតិឲ្យកីឡាករ Oleksandr Zinchenko ចាកចេញពីក្លឹបទៅចូលរួមជាមួយនឹង Arsenal នៅរដូវក្តៅផងដោយមិនទាន់ អាចរកអ្នកមកជំនួសតំណែងនៅឡើយ ។ លើសពីនេះ Man City បានទាំងខកខានមិនអាចនាំយកកីឡាករគោលដៅ Marc Cucurella ផងដោយធ្វើឲ្យ Chelsea ជាអ្នកប្រជែងបានកីឡាករតម្លៃ ៦២លានផោនរូបនេះទៅបាត់។
៥ឆ្នាំកន្លងមកនេះ Pep ជោគជ័យបានតែម្នាក់ប៉ុណ្ណោះជាកីឡាករ Benjamin Mendy ប៉ុន្តែជាលទ្ធផលក្រៅពីនេះគឺគ្មានឡើយកីឡាករមួយចំនួនដូចជា Zinchensko និង Fabian Delph ជាដើមត្រូវបានគ្រូបង្វឹករូបនេះ ទាញយកពួកគេក្នុងនាមជាកីឡាករ ខ្សែបម្រើការពារទៅលេងក្នុងតំបន់ការពារ ស្លាបបណ្តោះអាសន្ន ប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី