កីឡា

ក្រុមយុវជនបិសាចក្រហម FC (ឃុំបួរ) គ្រងតំណែងជើងឯក ការប្រកួតពានរង្វាន់យុវជនអាយុ ១៦ឆ្នាំ ប្រចាំស្រុកល្វាឯម ឆ្នាំ២០២០

ស្រុកល្វាឯម៖ ក្រុមបាល់ទាត់យុវជន បិសាចក្រហម FC (ឃុំបួរ) គ្រងតំណែងជើងឯកព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់យុវជនអាយុ ១៦ឆ្នាំ ប្រចាំស្រុកល្វាឯម ឆ្នាំ២០២០ យកឈ្នះក្រុមបាល់ទាត់ យុវជនឥន្រ្ទីខ្មៅ FC (ឃុំសារិកាកែវ) ដោយទាត់បាល់១១ម៉ែត្រ បញ្ចប់សេចក្តីលទ្ធផល៤ទល់នឹង៣។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ក្រុមយុវជនបិសាចក្រហម FC (ឃុំសំបួរ) និងក្រុមយុវជនឥន្រ្ទីខ្មៅ FC (ឃុំសារិកាកែវ) ធ្វើការប្រកួតលើទីលាន អស់រយៈពេល ៩០នាទី គ្មានក្រុមណាមួយអាចស៊ុតបំប៉ោង សំណាញ់បានឡើយ ដូច្នេះការប្រកួតអូសបន្លាយ រហូតដល់បញ្ចប់ការប្រកួតលទ្ធផល ០ ទល់នឹង ០អាជ្ញាកណ្តាលសម្រេច ឲ្យទាត់បាល់ ១១ម៉ែត្របញ្ចប់សេចក្តី។

ចំពោះលទ្ធផលកាត់សេចក្តី ១១ម៉ែត្រ ក្រុមបាល់ទាត់យុវជន បិសាចក្រហម FC (ឃុំបួរ) ឈ្នះក្រុមបាល់ទាត់យុវជនឥន្រ្ទីខ្មៅ FC (ឃុំសារិកាកែវ) លទ្ធផល៤ទល់នឹង៣ ចំណែកចំណាត់ថ្នាក់លេខ៣ បានទៅក្រុមយុវជន ជ្រោយជ្រែ ៕ ដោយ៖លី ភីលីព

Most Popular

To Top