ភ្នំពេញ ៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ លោក ផាត បញ្ញាសុជាតក៍ អនុប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា តំណាងលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធ កីឡាលើកទម្ងន់កម្ពុជា និងអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អញ្ជើញចូលរួមពិធីបិទសិក្ខាកាម ស្តីពីការវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស កីឡាលើកទម្ងន់កម្រិតបឋម នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។

លោក សំ សុខយី អគ្គលេខាធិការនៃសហព័ន្ធ កីឡាលើកទម្ងន់កម្ពុជា បាននិយាយថា សិក្ខាសាលានេះ មានវត្តមានសិក្ខាកាមទាំងអស់ចំនួន ៣៣នាក់ ស្ត្រី១៤នាក់ មន្ត្រីបច្ចេកទស គ្រូបង្វឹក កីឡាករកីឡាការិនីជម្រើសជាតិ ជាតួអង្គដ៏សម្ខាន់បានចូលរួមយ៉ាង សកម្មផុសផុល និងយក ចិត្តទុកដាក់ស្តាប់ ក្រេបយកចំណេះដឹងពីគ្រូឧទ្ទេស ជាពិសេសលោក លោកស្រីជាមន្ត្រីថ្នាក់ដឹកនាំ ចាស់ៗដែលមានបទពិសោធន៍ បានចែករំលែកចំណេះដឹង ឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យអស់លោក ។

លោកបានបន្តថា លោកស្រីជាអ្នកគ្រប់គ្រង មន្ត្រីជំនាញកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនីក្រុមជម្រើសជាតិ កីឡាលើក ទម្ងន់ដែលមានវត្តមាន ត្រៀមខ្លួនទៅហ្វឹកហាត់ រយៈពេលវែងនៅប្រទេសចិន នាពេលខាងមុននេះ យក ទៅអនុវត្តស្របតាមទិសដៅ បច្ចេកទេស ។ សមត្ថភាពកីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីបច្ចេកទេស ជំនាញទាំងអស់នេះហើយ ដែលធ្វើឲ្យសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ និងអាជ្ញាធរកីឡាជាតិនៅ គ្រប់កម្រិត ប្រព័ន្ធផ្សព្វផ្សាយ មហាជនមានការគាំទ្រ ដល់វិស័យកីឡាលើកទម្ងន់ ។

ដើម្បីធានាបាននូវ ការគោរព ទៅតាមគោលការណ៏ តួនាទី ភារកិច្ច និង ទំនួលខុសត្រូវលើការរៀបចំ អនុវត្តដឹកនាំកិច្ចការ ប្រកួតនានា ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ និងការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ២០២៣ ប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងទទួលបានលទ្ធផលជាផ្លែផ្កា ជូនអង្គភាព ស្ថាបន ជាតិមាតុភូមិ ។

ជាលទ្ធផល នៃការវាស់ស្ទង់សមត្ថភាពទទួលបាន៖ សិក្ខាកាមទទួលបានលទ្ធផលល្អ ចំនួន៣៥ភាគរយ សិក្ខាកាមទទួលបានលទ្ធផលបង្គួរចំនួន ៥៥ភាគរយ និងសិក្ខាកាមទទួលបានលទ្ធផល មធ្យមចំនួន៩០ភាគរយ ។

ក្នុងនាមគណៈកម្មការគ្រប់គ្រងវគ្គ ខ្ញុំបាទសូមវាយតម្លៃខ្ពស់ ចំពោះគ្រូឧទ្ទេស និងសិក្ខាកាម ទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នា និងមានឆន្ទៈខ្ពស់ លះបង់ពេលវេលាធ្វើឲ្យវគ្គនេះ ទទួលបាន ជោគជ័យនាពេលនេះ ៕
