ថ្មីៗនេះដំណឹងនៃការចាកចេញ របស់កីឡាករ CR7 ព្រមទាំងការមិនសប្បាយចិត្ត ក្នុងការបង្ហាញខ្លួន ឲ្យក្រុមព្រមទាំងបរាជ័យផ្ទួនផង បានធ្វើឲ្យកីឡាករ CR7 ពិតជាមានអារម្មណ៍កាន់តែមួរម៉ៅមិនតិចនោះទេ ដោយនៅថ្ងៃនេះ កីឡាករបានវាយប្រហារ ទៅលើបណ្តាញសារព័ត៌មានថា បានចុះផ្សាយអំពីរឿងមិនពិត ហើយសន្យាថានឹងរៀបរាប់ ពីស្ថានភាពជាក់ស្តែងទាំងអស់របស់ខ្លួន ជាមួយនឹង Man UTD ។
CR7 បាននិយាយថា៖ ពួកគេបានដឹងអំពីការពិតទាំងអស់ នៅពេលដែលពួកគេបានធ្វើការសំភាស ជាមួយខ្ញុំប៉ុន្មានសប្តាហ៍មុន។ ពួកគេបែរជាបានចេញផ្សាយ អំពីព័ត៌មានមិនពិត។ ខ្ញុំបានកត់ត្រានៅក្នុងសៀវភៅ កំណត់ហេតុរបស់ខ្ញុំ យ៉ាងច្បាស់ហើយ ក្នុងនោះអត្ថបទព័ត៌មាន អំពីខ្ញុំប្រហែលជា១០០ មានតែ៥ប៉ុណ្ណោះ ដែលបានឆ្លុះបញ្ចាំងអំពីការពិត។
រំលឹកដែរថាតាំងតែពីពេលមុនប្រកួត បើករដូវកាលមកម្ល៉េះ CR7 ត្រូវបានគេចេញផ្សាយថា មិនព្រមចូលរួមការហ្វឹកហាត់ឡើយ ពីព្រោះថាកំពុងស្វែងរកក្លឹបថ្មី ដែលអាចមានសិទ្ធក្នុងការចូលរួម ប្រកួតពានរង្វាន់ Champions League ជំនួសឲ្យក្រុមបិសាចក្រហម Man UTD ៕ ប្រែសម្រួល៖ស៊ុនលី