កីឡា

កីឡាករគុនខ្មែរ កម្ពុជាឈ្នះមេដាមាសចំនួន ០៧ គឿងនៃការប្រកួតកីឡាលក្ខណៈអន្តរជាតិ គុនខ្មែរ IFMA Grand Slam Tournament 2022 Open នៅម៉ាឡេស៊ី

ភ្នំពេញ៖នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ក្រុមកីឡាករជម្រើសជាតិគុនខ្មែរកម្ពុជាដណ្តើមបានមេដាមាសចំនួន ០៧ គឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡា លក្ខណៈអន្តរជាតិ គុនខ្មែរ IFMA Grand Slam Tournament 2022 Open ដែលចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២២ នាទីក្រុ ងkuala lumpur នៅប្រទេសម៉ាឡេស៊ី។


លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍តាមអនឡាញថា ក្រុមកីឡាករជម្រើសជាតិគុនខ្មែរ កម្ពុជាដណ្តើមបានមេដាមាសចំនួន ៧ គឿង ក្រោយពីផ្តួល គូប្រកួត ជាកីឡាករថៃ និងកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ីរៀងៗខ្លួននៅវគ្គផ្តាច់ព្រ័ត្រ។

នេះគឺជាសមិទ្ធិផលមួយបន្ថែមទៀតរបស់ សហព័ន្ធដែលជាមុខមាត់ប្រទេសជាតិមូលទំាង មិនមែនរបស់បុលិគ្គណាមួយឡើយ ហើយក៏មិនរបស់សហព័ន្ធតែម្នាក់ឯងឡើយ ។


លោកបានបន្តថា ជាមុខមាត់ប្រទេសជាតិ ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GSMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលធ្វើម្ចាស់ផ្ទះការប្រកួត ។គណៈប្រតិភូកីឡាប្រដាល់គុនខ្មែរដែលចូលរួមការប្រកួត Grand Slam Tournament 2022 Open នៅប្រទេសម៉ាឡេស៊ីមាន ប្រតិភូចំនួន២នាក់ គ្រូបង្វឹកចំនួន៣នាក់ និងកីឡាករ-កីឡាការិនី មានចំនួន៩នាក់។


ចំពោះម្ចាស់មេដាយមាសទំាង៧គ្រឿងរួមមានកីឡាករ ភុនពិសិតកីឡាករ ខាំខ្លានាងកីឡាករ រិន ដាវីត កីឡាករ សាន រ៉ាគីម កីឡាករ ឃួន ឡាំងកូស៊ី កីឡាករ ហ៊ឹម គឹមរៀង កីឡាករ ឈឿង ល្វៃ៕

ដោយ៖លី ភីលីព

Most Popular

To Top