កីឡា

Nice កំពុងបញ្ចុះបញ្ចូល Marcelo

The Foot Mercato ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបនៅលីគកំពូលបារាំង Nice កំពុងតែធ្វើការព្យាយាមបញ្ចុះបញ្ចូល ជាមួយនឹងអតីតកីឡាកររបស់ក្លឹបយក្សអេស្បាញ Real Madrid គឺកីឡាករ Marcelo ដើម្បីមកចូលរួមជាមួយនឹងក្លឹប នៅរដូវកាលនេះ។

កីឡាករ Marcelo ដែលមានវ័យចំណាស់បន្តិចទៅហើយនោះ កំពុងទទួលបានការទំនាក់ទំនង ពីក្លឹបធំៗចំនួន២ ដែលរួមមានទាំងក្លឹប Nice នេះផងដែរ ក្រោយពេលបានបញ្ចប់ទៅកុងត្រា ជាមួយនឹង Real Madrid។

Nice កាលពីកន្លងមកធ្លាប់បានព្យាយាម ទាក់ទងជាមួយនឹងកីឡាករ Pervis Estupinan ប៉ុន្តែកីឡាករខ្សែការពាររូបនេះ បានសម្រេចចិត្តទៅចូលរួម ជាមួយនឹងក្លឹបអង់គ្លេស Brighton ជំនួសវិញដែលវាបានធ្វើឲ្យ Nice ក៏ចាប់ផ្តើមងាកមកចរចាជាមួយនឹង Marcelo ហើយជឿជាក់ថាប្រាក់កម្រៃរបស់កីឡាករ គឺមិនមែនជាបញ្ហាឡើយសម្រាប់ Nice៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top