កីឡា

Man UTD កៀកនឹងការដោះដូរ កីឡាករ Casemiro ក្នុងតម្លៃ៦០លានផោន

យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD កំពុងកាន់តែមានទំនុកចិត្តហើយថា នឹងអាចនាំយកកីឡាករឆ្នើម វ័យជ្រេបន្តិចរបស់ក្លឹប Real Madrid កីឡាករ Casemiro មកចូលរួមក្លឹបបាននៅរដូវកាល នេះខណៈដែលដំណើរការ ចរចានៅតែបន្តនៅឡើយ។

កីឡាករខ្សែបម្រើប្រេស៊ីលរូបនេះ នឹងអាចមានតម្លៃដល់ទៅ៦០លានផោន សម្រាប់ក្លឹបបិសាចក្រហម Man UTDkក្រោយពេលដែលក្លឹបហាក់ដូចជាបានដកចិត្ត និងដកផែនការរួចហើយ ចេញពីកីឡាករគោលដៅ ជាយូរមកហើយរបស់ខ្លួនគឺកីឡាករ Frenkie de Jong ដែលតែងតែបដិសេធសំណើររបស់ Man UTD។

ក្រៅពីនោះ Man UTD ក៏បានដកខ្លួនចេញពីផែនការ នាំយកកីឡាករ Adrien Rabiot ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Juventus ផងដែរ កាលពីចុងសប្តាហ៍កន្លងមក ដោយសារតែកីឡាករផ្ទាល់ បានទាមទារលក្ខខណ្ឌផ្ទាល់ខ្លួនមួយចំនួន ដែលក្លឹបមិនអាចទទួលយកបាន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top