ភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ត្រៀមបញ្ជូនកីឡាករ ២រូប និងគ្រូបង្វឹក ១រូប ចូលរួមការប្រកួតកីឡា ប្រដាល់សកល Syed Kadir Boxing Championship 2022 នៅប្រទេសសឹង្ហបូរី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ ១១ ខែកញ្ញា ខាងមុខនេះ ។
កីឡាករជម្រើសជាតិ ប្រដាល់សកលកម្ពុជាទាំង ២រូប រួមមានកីឡាករ សៅ រង្សី ប្រកួតក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម និងកីឡាករ ហ៊ុន គឹមហ៊ាង ប្រកួតក្នុងប្រភេទទម្ងន់ ៧១ គីឡូក្រាម ។ កីឡាករទាំង២នេះ តែទទួលបានមេដាយសំរឹទ្ធម្នាក់១គ្រឿង ក្នុងការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម កាលពីខែឧសភាកន្លងទៅ ដោយកីឡាករ សៅ រង្សីបានយកឈ្នះ កីឡាម៉ាឡេស៊ីដោយពិន្ទុ និងកីឡាករ ហ៊ុន គឹមហ៊ាង បានឈ្នះកីឡាករមីយ៉ាន់ម៉ា ដោយសន្លប់ក្នុងទឹកទី១ ។
ក្រៅពីការប្រកួតជា លក្ខណៈអន្តរជាតិខាងលើនេះ សហព័ន្ធក៏នឹងត្រៀម បញ្ជូនក្រុមជម្រើសជាតិ ប្រដាល់សកលកម្ពុជា ទៅចូលរួមការប្រកួតកីឡា ប្រដាល់សកលជើង ឯកអាស៊ី នៅប្រទេស Jordan នាខែតុលា ខាងមុខនេះផងដែរ ៕