ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡាប្រដាល់សកលអាជីព ULTIMATE PRO BOXING 2022” នាដើមខែតុលាខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយអនុញ្ញាតអោយទស្សនិកជន ចូលរួមទស្សនាដោយផ្ទាល់រួមគ្នា ឆ្ពោះទៅជោគជ័យ សម្រាប់ការប្រកួតកីឡាSEA GAMES 2023 ឆ្នាំ២០២៣ ។
ការប្រកួតនេះនឹងរៀបចំរៀងរាល់ ២សប្តាហ៍ ក្នុងគោលបំណងពង្រឹងសមត្ថភាព ក្រុមជម្រើសជាតិប្រដាល់សកល ត្រៀមដណ្តើមមេដាយជូនជាតិ សម្រាប់ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។
កាលពីឆ្នាំកន្លងទៅក៏មានការប្រកួតបែបនេះ នៅចុងឆ្នាំដែរតែកាលនោះមិនអនុញ្ញាត អោយទស្សនិកជនចូលរួមទស្សនា ដោយផ្ទាល់ឡើយ។សម្រាប់ឆ្នាំនេះ ការប្រកួតនឹងបើកឲ្យទស្សនិកជន ចូលទស្សនាជាធម្មតាឡើងវិញ បន្ទាប់ពីមេរោគកូវីដ១៩កម្ពុជាមគ្រប់គ្រងបានល្អឡើងវិញនោះ៕

