កីឡា

Newcastle ចាយលុយ៥៩លានផោន ទិញបាន Isak ពី Real Sociedad

កីឡាករ Alexander Isak បានក្លាយខ្លួនទៅជាកីឡាករ មានតម្លៃខ្លួនបំបែកកំណត់ត្រារបស់ក្លឹប Newcastle ហើយក្រោយពេលដែលក្លឹបអង់គ្លេសមួយនេះ បានយល់ព្រមចំណាយលុយ ដល់ទៅ៥៩លានផោន ទៅឲ្យក្លឹបអេស្បាញ Real Sociedad ដើម្បីនាំយករូបគេមកលេងបាល់នៅអង់គ្លេស។

ការប្រកាសជាផ្លូវការអំពីកិច្ចព្រមព្រៀងរវាងក្លឹបទាំងពីរ គឺមិនទាន់បានធ្វើឡើងនៅឡើយ ប៉ុន្តែជឿជាក់ថានឹងធ្វើឡើង ក្នុងពេលឆាប់ៗនេះហើយប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះ ប៉ុន្តែមកដល់ពេលនេះគេមិនទាន់អាចបញ្ជាក់ ពីចំនួនឆ្នាំនៃកុងត្រានិងតម្លៃខ្លួនរបស់កីឡាករនៅឡើយទេ។

នេះមានន័យថាខ្សែប្រយុទ្ធ Isak រូបនេះនឹងអាចបង្ហាញវត្តមានលេងឲ្យ Newcastle ក្នុងពេលធ្វើដំណើរទៅកាន់ទឹកដី Wolves នៅយប់ថ្ងៃអាទិត្យឬបើមិនដូច្នេះទេគាត់នឹងអាចបង្ហាញខ្លួន ប្រកួតនៅយប់ថ្ងៃពុធ ប៉ះនឹងក្រុមហង្សក្រហម Liverpool នៅទឹកដី Anfield៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top