កីឡា

Man UTD ខ្ចីជើង Dubravka ពី  Newcastle និងកំពុងទុកចិត្តចំពោះ Antony

The Athletic ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានដាក់សំណើររួចរាល់ហើយ ក្នុងការសុំចរចានាំយកកីឡាករអ្នកចាំទី Martin Dubravka ពីក្លឹប Newcastle ក្នុងលក្ខខណ្ឌខ្ចីជើង ដើម្បីជួយពង្រឹងតំបន់ការពាររបស់ក្រុម ខណៈដែលក្រុមកំពុងខ្វះអ្នកចាំទីជំនួយ។

ទោះបីជាយ៉ាងណាក្តីក្លឹប នៅមិនទាន់ឈានទៅដល់ការសម្រេចចិត្ត រួមគ្នាណាមួយឡើយ ប៉ុន្តែសង្ឃឹមថានឹងអាចនាំយក អ្នកចាំទីម្នាក់មកជួយជ្រោមជ្រែងអ្នកចាំទី David De Gea ឲ្យបាននៅមុនរដូវក្តៅនេះ។

ខណៈពេលជាមួយគ្នានេះ Man UTD ក៏នៅតែមានក្តីសង្ឃឹមថា នឹងអាចនាំយកកីឡាករ Antony មករួមក្លឹបបានដដែល ខណៈដែលតម្លៃខ្លួនកីឡាករ ដែលកំពុងត្រៀមពិភាក្សានោះ គឺមានរហូតទៅដល់៩៤លានអឺរ៉ូប៉ុន្តែ Ajax កំពុងទាមទារ១០០លានអឺរ៉ូ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top