ទីបំផុតកីឡាករ Dele Ali ដែលទើបតែបានបង្ហាញខ្លួនឲ្យក្លឹប Everton បានពាក់កណ្តាលរដូវកាលប៉ុណ្ណោះនោះ បែរជាបានត្រឹមផ្ទេរទៅចូលរួមជាមួយនឹងក្លឹបតួគី Besiktas វិញក្នុងលក្ខខណ្ឌខ្ចីជើង ទាំងដែលអ្នកតាមដានបាល់ទាត់មិនអស់ចិត្ត។
Ali លេងឲ្យ Everton ដោយមិនទទួលបានប្រាក់កម្រៃឡើយ អស់រយៈពេលមួយរយៈកន្លងមកនេះ ហើយជឿជាក់ថានឹងត្រូវផ្ទេរទៅចូលរួមជាមួយនឹង Besiktas ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចុងរដូវកាលនេះ។
កីឡាករផ្ទាល់បានព្យាយាមគ្រប់វិធីសាស្ត្រ ដើម្បីស្វែងរកក្លឹបលេងឡើងវិញ បន្ទាប់ពីបានចាកចេញពី Spurs ហើយសង្ឃឹមថានឹងអាចមានទំរង់លេងល្អ ដូចកាលពីពេលនៅជាមួយនឹង Spurs ឡើងវិញផងដែរដែលក្លឹបនៅតួគី គឺជាជម្រើសចុងក្រោយបំផុត របស់គាត់នៅពេលនេះ៕ ប្រែសម្រួល៖ស៊ុនលី