កីឡា

Dele Alli នឹងត្រូវសម្រាកពេញមួយរដូវកាលនេះ ក្រោយវិលត្រឡប់មក Everton​វិញ

The Sun ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករអង់គ្លេស Dele Alli ត្រូវបានគេរាយការណ៍នឹងត្រូវខកខានការ ប្រកួតរបស់ Everton ពេញមួយរដូវកាលដែលនៅសេសសល់ នេះក្រោយការវិលត្រឡប់ពីក្លឹបនៅតួគី វិញមកនិងកំពុងទទួល រងរបួសសាច់ដុំផងនោះ។

កីឡាករវ័យ២៦ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះ បានវិលត្រឡប់មកដល់ទឹកដីរបស់ Everton វិញកាលពីចុងសប្តាហ៍ដើម្បីអាច ធ្វើការពិនិត្យ និងតាមដានរបួសប៉ុន្តែជាលទ្ធផលគាត់នឹង ត្រូវសម្រាកព្យាបាលយ៉ាងហោចណាស់១០សប្តាហ៍។

គួរឲ្យដឹងដែរថាកីឡាកររូបនេះ ត្រូវបានក្លឹបបញ្ចូនទៅក្លឹបតួគី Besiktas ដើម្បីលេងក្នុងលក្ខខណ្ខខ្ចីជើង បានមួយរយៈប៉ុណ្ណោះ ក៏ត្រូវផ្តាច់កុងត្រាចោល ត្រឡប់មកក្លឹបដើម Everton វិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top