កីឡា

Dele ផ្ទេរទៅចូលរួម ជាមួយនឹង Besiktas 

ទីបំផុតកីឡាករ Dele Ali ដែលទើបតែបានបង្ហាញខ្លួនឲ្យក្លឹប Everton បានពាក់កណ្តាលរដូវកាលប៉ុណ្ណោះនោះ បែរជាបានត្រឹមផ្ទេរទៅចូលរួមជាមួយនឹងក្លឹបតួគី Besiktas វិញក្នុងលក្ខខណ្ឌខ្ចីជើង ទាំងដែលអ្នកតាមដានបាល់ទាត់មិនអស់ចិត្ត។

Ali  លេងឲ្យ Everton ដោយមិនទទួលបានប្រាក់កម្រៃឡើយ អស់រយៈពេលមួយរយៈកន្លងមកនេះ ហើយជឿជាក់ថានឹងត្រូវផ្ទេរទៅចូលរួមជាមួយនឹង Besiktas ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចុងរដូវកាលនេះ។

កីឡាករផ្ទាល់បានព្យាយាមគ្រប់វិធីសាស្ត្រ ដើម្បីស្វែងរកក្លឹបលេងឡើងវិញ បន្ទាប់ពីបានចាកចេញពី Spurs ហើយសង្ឃឹមថានឹងអាចមានទំរង់លេងល្អ ដូចកាលពីពេលនៅជាមួយនឹង Spurs ឡើងវិញផងដែរដែលក្លឹបនៅតួគី គឺជាជម្រើសចុងក្រោយបំផុត របស់គាត់នៅពេលនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top