កីឡា

Casemiro ប្រាប់ពីកីឡាករ អាយដលរបស់ខ្លួន ជាវិរៈបុរសក្លឹប Man UTD

នៅក្នុងបទសំភាសមួយជាមួយ នឹងក្រុមការងាររបស់បិសាចក្រហម Man UTD កីឡាករចំណូលថ្មី Casemiro បានធ្វើការលើកឡើង និងប្រាប់អំពីឈ្មោះកីឡាករម្នាក់ ដែលជាអាយដលរបស់ខ្លួន និងក៏ជាវិរៈបុរសរបស់ក្លឹបផងដែរ។

កីឡាករតម្លៃខ្លួន៧០លានផោនរូបនេះ បានសារភាពថាទំរង់លេងរបស់ Paul Scholes គឺពិតជាអស្ចារ្យណាស់ ដោយការលេងបែបកាចផងនិងការពារខ្លាំងផង វាបានធ្វើឲ្យគាត់បានក្លាយទៅជា គូប្រជែងដ៏គួរឲ្យខ្លាចមួយ នៅគ្រប់ការប្រកួតទាំងអស់។

ទោះបីជាយ៉ាងណាក្តី Casemiro បាននិយាយថា សម្រាប់អាយដលធំបំផុត ក្នុងទំរង់លេងនៅតំបន់បម្រើការពារនោះ គឺជាលោក Zinedine Zidane ជាយូរមកហើយ ប៉ុន្តែនៅទីនេះ Man UTD លោក Paul Scholes គឺជាគំរូកីឡាកររបស់គាត់៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top