កីឡា

The Sun៖ Man UTD កំពុងព្យាយាមស្វែងរក ទីផ្សារលក់ កីឡាករ១៣នាក់ ចេញ

ប្រភពចេញផ្សាយដោយ The Sun បានសរសេរថាគ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD លោក Erik Ten Hag កំពុងរៀបចំផែនការដើម្បីបញ្ចប់ទៅរដូវកាលនេះ ស្របតាមគោលការណ៍របស់សហព័ន្ធបាល់ទាត់ អង់គ្លេសនិងគោលការណ៍ប្រាក់ចំណូល។

ជាផ្នែកមួយនៃផែនការដ៏ធំត្រៀម សម្រាប់រដូវកាលក្រោយនេះ គេជឿជាក់ថាកីឡាករយ៉ាងហោចណាស់១៣នាក់ នឹងត្រូវ លក់ចេញដើម្បីអាចប្រមូលបានចំណូលនិងលុយ គ្រប់គ្រាន់ត្រៀមចំណាយ តាមផែនការថ្មី។

កីឡាករដែលត្រូវបានលក់ចេញ នោះមានដូចជាខ្សែការពារ Harry Maguire ខ្សែការពារ Wan Bissaka និងកីឡាករជា ច្រើនផ្សេងទៀតដូចជា Alex Telles និង Eric Bailly ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top