កីឡា

Brighton លត់ Leicester City ក្នុងលទ្ធផល៥ ទល់នឹង២

យប់មិញនេះម្ចាស់ផ្ទះ Brighton ធ្វើបានយ៉ាងល្អបើកទ្វាផ្ទះ Amex Stadium ស្វាគមន៍ក្រុម Leicester City យកបាន៣ពិន្ទុងាយៗបន្តឈរ នៅលេខរៀងកំពូលបណ្តោះអាសន្ន ពីលើទាំងក្រុមបិសាចក្រហម Man UTD ទៀតផង។

Brighton គ្រប់គ្រងបាល់បានដល់ទៅ៥៣ភាគរយ និងស៊ុតចេញបាន២៣ដង និងចំគោលដៅ១១ដង ខណៈដែលម្ចាស់ផ្ទះគ្រប់គ្រងបានតែ៤៦ភាគរយ និងស៊ុចំគោលដៅតែ៤ដងប៉ុណ្ណោះ ពីការព្យាយាមប៉ុនប៉ង់៦ដង ហើយជាលទ្ធផល ម្ចាស់ផ្ទះរកបានដល់ទៅ៥គ្រាប់ ចំណែកឯភ្ញៀវបាន២គ្រាប់តបវិញ។

គ្រាប់បាល់ដំបូងកើតឡើង នៅនាទីទី១ដោយក្រុមភ្ញៀវកីឡាករ Iheanacho តែត្រូវបានម្ចាស់ផ្ទះតាមវិញ ពីក្រោយនាទីទី១០ជាបាល់ចូលទីខ្លួនឯង ដោយកីឡាករ Thomas ហើយបន្តនាំមុខវិញ នៅនាទីទី១៥ដោយ Caicedo តែមិនដល់ប៉ុន្មាននាទីផង Daka ជួយឲ្យភ្ញៀវតាមពីក្រោយវិញ បានមួយគ្រាប់វិញ។

បញ្ចប់ការប្រកួតស្មើគ្នាតង់ទី១ ចូលដល់តង់ទី២ម្ចាស់ផ្ទះ សម្រុកបាន៣គ្រាប់ទៀត ដោយកីឡាករ Traossard នៅនាទីទី៦៤ និងដោយកីឡាករ Allister ២គ្រាប់ម្នាក់ឯងនៅនាទីទី៧១ និងនាទីទី៩០បូក៧៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top