កីឡា

Benzema របួសក្នុងការប្រកួតប៉ះនឹង Celtic

ប្រកួតបានត្រឹមតង់ទី១ កីឡាករខ្សែប្រយុទ្ធជួរមុខ Karim Benzema ត្រូវបានផ្លាស់ប្តូរចេញពីការប្រកួត Champions League ប៉ះនឹងក្រុម Celtic ដោយសារតែរបួសក្បាលជង្គង់។

កីឡាករខ្សែប្រយុទ្ធបារាំងរូបនេះបានដួលនិងអោបក្បាល ជង្គង់ហើយត្រូវបានប្តូរចេញភ្លាមដោយជំនួសវិញ កីឡាករ Eden Hazard ។ Benzema លេងបានត្រឹមតែ៣០នាទី ប៉ុណ្ណោះហើយក៏បានដើរចេញពីការប្រកួតនិងមិនអង្គុយមើលការប្រកួតជាមួយនឹងក្រុមឡើយ។

ដំណឹងនេះនឹងក្លាយទៅជាព័ត៌មានមិនសូវល្អឡើយសម្រាប់ Real Madrid និងកីឡាករវ័យ៣៤ឆ្នាំផ្ទាល់ខ្លួនឯង ខណៈដែលកំពុងបន្តរកគ្រាប់បាល់ជា បន្តបន្ទាប់នៅឡើយហើយក៏កំពុង មានឈ្មោះជាអ្នកនាំមុខគេក្នុងពានរង្វាន់ Ballon d’Or ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top