កីឡាករ Giovanni Simeone របស់ក្លឹប Napoli តែងតែបានស្រម៉ៃជាយូរមកហើយ អំពីការបង្ហាញខ្លួនដំបូង និងស៊ុតបញ្ចូលទី នៅក្នុងការប្រកួត Champions League ដោយជាក់ស្តែងគាត់បានទៅចាក់សាក់ ត្រៀមតាំងតែពីពេលមានអាយុ១៤ឆ្នាំមកម្ល៉េះ។
កូនប្រុសរបស់លោក Diego Simeone រូបនេះបានក្លាយទៅជាកីឡាករ ដ៏សំខាន់របស់ក្លឹប Napoli ក្នុងការប្រកួតដ៏សំខាន់ ប៉ះនឹងក្រុមហង្សក្រហម Liverpool កាលពីយប់មិញហើយក៏ជាអ្នករកគ្រាប់បាល់ បានមួយផងដែរ នៅក្នុងលទ្ធផលប្រកួត៤ទល់នឹង១ យកជ័យជំនះយ៉ាងអស្ចារ្យ លើក្រុមខ្លាំងរបស់អង់គ្លេសនេះ។
កីឡាករវ័យ២៧ឆ្នាំ Giovanni បាននិយាយថា៖ នៅពេលដែលខ្ញុំមានអាយុ១៤ឆ្នាំក្តី សុបិន្តរបស់ខ្ញុំគឺលេងនៅពានរង្វាន់ Champions League ហើយទីបំផុត១២ឆ្នាំក្រោយមក ខ្ញុំពិតជាអាចធ្វើវាបានហើយថែមទាំងអាច ស៊ុតបានគ្រាប់បាល់ទៀតផង។
គាត់បន្តថា៖ ខ្ញុំបានចាក់សាក់អំពីក្តីស្រម៉ៃរបស់ខ្លួន ស៊ុតបញ្ចូលទីនិងថើបបាល់ ដែលខ្ញុំបានស៊ុតចូលនោះទៀតផង ហើយនេះគឺជារឿងដ៏អស្ចារ្យបំផុតក្នុងជីវិត៕ ប្រែសម្រួល៖ស៊ុនលី