The Marca ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Cristiano Ronaldo នៅសប្តាហ៍នេះ បានធ្វើការបដិសេធសំណើរដ៏ធំមួយ ពីក្លឹប Al Hilal របស់អារ៉ាប៊ីសាអូឌីត ជាមួយនឹងកុងត្រា ដែលមានរយៈពេល២ឆ្នាំឬក្នុងមួយឆ្នាំ ប្រមាណជា២៤២លានអឺរ៉ូ។
កុងត្រាដ៏ធំនេះមានន័យថា នឹងធ្វើឲ្យកីឡាកររបស់បិសាចក្រហមរូបនេះ ក្លាយទៅជាកីឡាករ ដែលមានតម្លៃខ្លួនថ្លៃបំផុត មិនធ្លាប់មានក្នុងប្រវតិ្តសាស្ត្រ ខណៈដែលកីឡាករផ្ទាល់វិញ កំពុងផ្តោតសំខាន់ទៅលើសមត្ថភាព ប្រកួតឲ្យបានកម្រិតខ្ពស់បំផុត តាមដែលអាចធ្វើទៅបានជា ជាងការផ្ទេរទៅលេងនៅតំបន់មជ្ឈឹមបូពា៍។
គួរឲ្យដឹងដែរថា កន្លងមកលីគកំពូល នៅអារ៉ាប់នេះក៏ធ្លាប់បានចុះហត្ថលេខា យកកីឡាករឆ្នើមៗដូចជា Luciano Vietto, Alvaro Gonzales, David Ospina, Santi Mina និងកីឡាករ Alvaro Medran ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី