កីឡា

២គ្រាប់របស់ Real Madrid តាំងពីតង់ទី១សមល្មម ឲ្យយកបាន៣ពិន្ទុពី AT Madrid

ជ័យជំនះយប់មិញរបស់Real Madridទៅលើក្រុមខ្លាំង AT Madrid មានន័យថាខ្លួនអាចបន្តរក្សាតំណែងលេខ១នៅកំពូលតារាងបានដដែលពីលើក្រុម Barcelona ដែលមានពិន្ទុតាមប្រកៀកប្រកិតគ្នាតែ២ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីការប្រកួតលីគទាំង ៦ប្រកួតកន្លងមកនេះ។

កីឡាករ Rodrygo អាចរកបានគ្រាប់បាល់ដំបូងតាំងតែពីនាទីទី១៨ ហើយបន្តលេងដល់នាទីទី៣៦ទើបកីឡាករ Valverde អាចរកបានមួយគ្រាប់ទៀតបញ្ចប់ការប្រកួតតង់ទី១។ ការប្រកួតតង់ទី២បានអូសបន្លាយ រហូតដល់នាទីទី៨៣ទើបក្រុមម្ចាស់ផ្ទះ AT Madrid អាចតាមរកពីក្រោយបានមួយគ្រាប់វិញដោយកីឡាករ Mario Hermoso ។

បញ្ចប់ការប្រកួត Real Madrid យកបាន៣ពិន្ទ ទទួលបានពិន្ទុសរុប១៨ពិន្ទុ ឈរកំពូលតារាងខណៈដែល Barcelona មានត្រឹមតែ១៦ពិន្ទុ ឈរនៅលេខរៀងទី២ហើយ AT Madrid មាន១០ពិន្ទុឈរនៅលេខរៀងទី៧នៅឡើយក្នុងតារាង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top