កីឡា

Arsenal តាមចែចង់ខ្សែការពាររបស់ Juventus

The Calciomercato ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកាំភ្លើងធំ Arsenal ស្ថិតនៅក្រោមការដឹកនាំរបស់លោក Mikel Arteta កំពុងបន្តស្វែងរកលទ្ធភាព ក្នុងការពង្រឹងសមត្ថភាពរបស់ក្រុមបន្ថែមទៀត ទោះបីជាបើករដូវកាលកន្លងមកនេះទទួលបានចំណាត់ថ្នាក់ និងជ័យជំនះល្អជាបន្តបន្ទាប់ក្តី។

ប្រភពដដែលបានសរសេរទៀតថាកីឡាករ Manuel Locatelli ពេលនេះកំពុងស្ថិតនៅក្នុងក្រសែភ្នែក របស់ក្លឹបខណៈដែលកីឡាករវ័យ២៤ឆ្នាំរូបនេះកន្លងមកក៏ធ្លាប់មានដំណឹងថា មានទំនាក់ទំនងជាមួយនឹងក្លឹបជាច្រើនដងមកហើយទោះបីជា Juventus ធ្លាប់បានបញ្ជាក់ហើយដែរថា នឹងមិនលក់កីឡាកររូបនេះជាដាច់ខាត។

គួរឲ្យដឹងដែរថាបច្ចុប្បន្នកាំភ្លើងធំ Arsenal មាន១៨ពិន្ទុ បន្តឈរនៅកំពូលតារាងក្រោយជ័យជំនះ ៦ប្រកួតបើករដូវកាលជាប់គ្នាតែបែរជាចាញ់ក្រុមបិសាចក្រហម Man UTD ទៅវិញនិងកំពុងតាមពីក្រោយ ដោយក្រុមមេឃខៀវ Man City មាន១៧ពិន្ទុក្នុងដៃ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top