The Goal នៅថ្ងៃនេះបានចេញផ្សាយ អំពីការឆ្លើយតប របស់កីឡាករឆ្នើម Pavard ដែលកំពុងលេងឲ្យក្លឹប Bayern Munich ក្រោយមានដំណឹងថា ក្លឹបបិសាចក្រហម Man UTD កំពុងខិតខំប្រឹងប្រែងខ្លាំង មែនទែន ដើម្បីចរចានាំយកកីឡាកររូបនេះ ចេញពីអាល្លឺម៉ង់។
កីឡាករវ័យ២៦ឆ្នាំរូបនេះ ទោះបីជាយ៉ាងណាក្តីមិនបានបដិសេធ អំពីការចរចាឡើយប៉ុន្តែមិនបានទទួលយក សំណើណាមួយឡើយ ពីក្លឹបបិសាចក្រហម Man UTD និងក្លឹបផ្សេងទៀត ហើយព្រមទាំងបានដាក់ការប្តេជ្ញាចិត្ត ក្នុងការបន្តរស់នៅជាមួយនឹង Bayern Munich ផងដែរ។
Pavard បានថ្លែងបែបនេះថា ខ្ញុំបានសួរខ្លួនឯងនៅពេល ដែលត្រូវបានក្លឹបជាច្រើនទូរស័ព្ទ មកភ្នាក់ងាររបស់ខ្ញុំប៉ុន្តែជាចុងក្រោយខ្ញុំបានពិភាក្សាច្បាស់ ជាមួយនឹងគ្រូបង្វឹក Bayern Munich ដោយបញ្ជាក់យ៉ាងច្បាស់ថា ខ្ញុំគឺស្ថិតនៅក្នុងផែនការ របស់ក្លឹបដូចនេះ ខ្ញុំមិនអាចសម្រេចចិត្ត ចាកចេញបានឡើយ ប៉ុន្តែគ្មានអ្នកណាដឹងឡើយ នៅថ្ងៃណាមួយខ្ញុំនឹងអាចផ្ទេរ ទៅចូលរួមជាមួយនឹងក្លឹបទាំងនោះក៏ថា បានយើងនឹងត្រូវរងចាំមើល ពេលអនាគតមកដល៕
ប្រែសម្រួល៖ស៊ុនលី