កីឡា

លោក Benitez សារភាពថាទំនាក់ទំនង ជាមួយនឹង Liverpool ធ្វើឲ្យប៉ះពាល់ដល់ការងារ របស់លោកនៅ Everton

The Goal នៅថ្ងៃនេះបានចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាគ្រូបង្វឹកជនជាតិអេស្បាញលោក Rafael Benitez បានសារភាពថាប្រវត្តិទំនាក់ទនងការងាររបស់លោក ជាមួយនឹងក្លឹបហង្សក្រហម Liverpool គឺពិតបានធ្វើឲ្យមានបញ្ហាពិតមែន ពេលដែលលោកកំពុងបំពេញការងារជាគ្រូបង្វឹករបស់ក្លឹប Everton។

លោក Benitez បានឡើងដល់ចំណុចកំពូល ជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ របស់ក្លឹបហង្សក្រហម Liverpool ចន្លោះពីឆ្នាំ២០០៤ដល់ឆ្នាំ២០១០ព្រមទាំងបានលើកពានរង្វាន់ Champions League ផង FA Cup ផងនិង Super Cup ផងនៅអំឡុងពេលនេះជាមួយនឹងក្លឹប Liverpool។

ប៉ុន្តែកាលពីឆ្នាំ២០២១លោក Benitez បានធ្វើឲ្យភាពស្មោះស្ម័គ្ររបស់ខ្លួនជាមួយនឹង Liverpool បានបែកបាក់ក្រោយពេល ដែលលោកសម្រេចវិលត្រឡប់មកលីគអង់គ្លេសវិញ ហើយដឹកនាំក្លឹបដែលជាគូសត្រូវធំបំផុតរបស់ Liverpool ផងគឺ Everton ប៉ុន្តែទោះបីជាយ៉ាងណាក្តី បានត្រឹមតែ៦ខែប៉ុណ្ណោះលោក Benitezជឿជាក់ថាទំនាក់ទំនងនេះ បានបង្កបញ្ហាដល់តំណែងរបស់លោកពេលនៅជាមួយនឹង Everton ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top