កីឡាករខ្សែការពារកណ្តាលចំណូលថ្មី របស់ក្លឹប Barcelona កីឡាករ Hector Bellerin មកដល់ថ្ងៃនេះ ត្រូវបានគេដឹងថានៅតែបន្តការត្រួតពិនិត្យ និងតាមដានរបួសនៅឡើយ នៅជើងឆ្វេងរបស់ខ្លួន។
សេចក្តីប្រកាសរបស់ក្លឹបបានអះអាងថា Bellerin នៅតែបន្តជួបបញ្ហានៅឡើយ ជាមួយនឹងរបួសជើងឆ្វេង នៅក្នុងការហ្វឹកហាត់ កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ ទាំងដែលមិនទាន់បានបង្ហាញខ្លួន ប្រកួតណាមួយនៅឡើយ សម្រាប់ក្លឹបគិតចាប់តាំងតែពីបាន ផ្ទេរមកចូលរួមនៅ Camp Nou។
អតីតកីឡាកររបស់ក្លឹបកាំភ្លើងធំ Arsenal រូបនេះមិនមានជាកីឡាករតែម្នាក់ ដែលកំពុងទទួលរងរបួសនោះទេ ក្នុងនោះ Barcelona ក៏មានបញ្ជីកីឡាករសំខាន់ៗ ដែលកំពុងទទួលរងរបួសដូចគ្នាដែរ ដូចជាកីឡាករ Jules Kounde, Ronald Araujo, Frenkie de Jong និង Memphis Depay ផង៕ ប្រែសម្រួល៖ស៊ុនលី