គ្រូបង្វឹករបស់ក្លឹប Leicester City លោក Brendan Rodgers នៅថ្ងៃនេះបានធ្វើកការលើកឡើងថាវាគឺជារឿងដែលមិននឹកស្មាននិងជារឿងគួរឲ្យអាម៉ាសបំផុត សម្រាប់ក្រុមជម្រើសជាតិអង់គ្លេសនៅពេលដែល ពួកគេមិនបានសម្រេចចិត្តដាក់ឲ្យ Maddison ជាប់ជម្រើសជាតិ។
Maddison នៅតែអាចបង្ហាញទំរង់បានយ៉ាងល្អក្នុងការប្រកួតជូនក្រុម Leicester City ជាពិសេសជ័យជំនះចុងក្រោយយកឈ្នះក្រុម Nottingham Forest ក្នុងលទ្ធផល៤ទល់នឹង០។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតរបស់ The Sky Sports បន្ទាប់ពីជ័យជំនះរួចមកលោក Rodgers បានថ្លែងបែបនេះថា៖វាគឺជារឿងដែលលំបាកបំផុតក្នុងការដឹកនាំកីឡាករលំដាប់ អន្តរជាតិបែបនេះប៉ុន្តែវាគឺជារឿង ដែលអាម៉ាសបំផុតដែលក្រុមជម្រើសជាតិ បានបដិសេធបេក្ខភាពរបស់គាត់ទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី