គ្រូបង្វឹកថ្មីរបស់ក្លឹបតោខៀវ Chelsea លោក Graham Potter បានសារភាពថាលោកពិតជាមានការព្រួយបារម្ភពិតមែនចំពោះកីឡាករ Wesley Fofana ក្រោយពេលដែលគាត់បានទទួលរងរបួស ក្បាលជង្គង់កាលពីប្រកួតយប់មិញ ហើយគាត់ក៏ជា អ្នករកគ្រាប់ជ័យជំនះបានមួយគ្រាប់ផងដែរ។
កីឡាករខ្សែការពារឆ្នើមរូបនេះគឺជាអ្នកស៊ុតបញ្ជូលទីដំបូងនៃការប្រកួត Champions League យប់មិញហើយក៏ជាគ្រាប់បាល់ដែលជួយឲ្យ Chelsea យកឈ្នះ AC Milan ក្នុងលទ្ធផលដល់ទៅ៣គ្រាប់ទល់ ០ ប៉ុន្តែបែរជាបានទទួលរង របួសទៅវិញក្រោយប៉ះគ្នាជាមួយនឹងខ្សែប្រយុទ្ធមាឌធំរបស់ AC Milan កីឡាករ Rafael Leao។
លោក Potter បាននិយាយថា៖មកដល់ពេលនេះយើងមិនទាន់ ច្បាស់លាស់នៅឡើយចំពោះដំណឹងគួរឲ្យ ខកចិត្តមួយនេះ។ពួកយើងត្រូវការពេលវេលាដើម្បី ស្កេននិងពិនិត្យមើលរបួសជាមុនសិន។ ខ្ញុំពិតជាបារម្ភណាស់និងកំពុង
ទន្ទឹងរងចាំលទ្ធផលរហូត ដល់ថ្ងៃបន្ទាប់ជាមុនសិន៕
ប្រែសម្រួល៖ស៊ុនលី