កីឡា

Chelsea យកឈ្នះ AC Milan ឡើងឈរលេខ២ ក្នុងគ្រុប E

តោខៀវ Chelsea បើកទ្វាផ្ទះ Stamford Bridge ទទួលស្វាគមន៍ក្រុមខ្លាំងអ៊ីតាលី AC Milan ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Champions League ដោយទទួលបានជោគជ័យ យ៉ាងល្អប្រសើរក្នុងលទ្ធផល ដល់ទៅ៣ទល់នឹង០។

ជ័យជំនះលើកនេះអាចជួយឲ្យ Chelsea មានក្តីសង្ឃឹមកាន់តែខ្លាំង ក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ពានរង្វាន់ Champions League វគ្គ១៦ក្រុមចុងក្រោយ ខណៈដែលកំពុងឈរនៅលេខ២ ក្នុងគ្រុប Eដែលក្នុងនោះ RB Salzburg កំពុងឈរនៅកំពូលតារាង។

គ្រាប់បាល់ដំបូងរបស់ Chelsea បានកើតឡើងតាំងតែពីនាទីទី២៤ ដោយកីឡាករ Fofana ហើយការប្រកួតបានអូសបន្លាយ ដល់តង់ទី២ទើបខ្សែប្រយុទ្ធ Aubameyang រកបាន១គ្រាប់ទៀតហើយ ដល់នាទីទី៦២កីឡាករ Reece James ក៏បានបន្ថែមគ្រាប់បាល់ទី៣៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top