សេអ៊ូល៖ យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃទី៧ ខែតុលា ថា អតីតសមាជិកព្រឹទ្ធសភា នៃប្រទេសហ្វីលីពីន និងជាអតីតជើងឯក ប្រដាល់លំដាប់ពិភពលោក លោកManny Pacquiao នឹងស្វាគមន៍ទស្សនិកជនកូរ៉េ ជាមួយនឹងការបង្ហាញមុខកម្មវិធីជាច្រើន ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក។
លោក Pacquiao គ្រោងនឹងទៅទស្សនកិច្ចប្រទេសកូរ៉េ នៅចុងខែនេះសម្រាប់ការប្រកួត ពិសេសជាមួយនឹងអ្នកប្រដាល់ក្បាច់គុន D.K. Yoo. ។ លោកត្រូវបានគេរំពឹងថា នឹងមកដល់ប្រទេសកូរ៉េនៅថ្ងៃទី ១១ ខែតុលា ខាងមុខនេះ។
ក្នុងអំឡុងពេលស្នាក់នៅរបស់លោក Pacquiao នឹងបង្ហាញខ្លួនជាភ្ញៀវក្នុងកម្មវិធី ‘Running Man’ របស់ SBS ដោយជួបជាមួយ Yoo Jae Suk ម្តងទៀតជាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំបន្ទាប់ពីការបង្ហាញខ្លួន របស់លោកកម្មវិធី ‘Infinity Challenge’ ។
អ្នកប្រដាល់រូបនេះ ក៏នឹងធ្វើជាភ្ញៀវកិត្តិយស ក្នុងកម្មវិធី ‘Knowing Brothers’ របស់ JTBC ដោយជួបជាមួយ “ជើងឯកចំបាប់កូរ៉េ” Kang Ho Dong របស់កូរ៉េខាងត្បូង។ រង់ចាំ Manny Pacquiao ក្នុងរឿង ‘Running Man’ និង ‘Knowing Bros’ នឹងមកដល់ឆាប់ៗនេះ!៕ ដោយ៖លី ភីលីព