កីឡា

Man UTD យកឈ្នះក្រុម Omonia ទាំងប្រផិតប្រផោយ

ទំរង់លេងរបស់ Man UTD បានធ្លាក់ចុះយ៉ាងខ្លាំង​ ក្នុងការប្រកួតនៅតង់ទី១ ក្រោយត្រូវបានក្រុម Omonia នាំមុខមុនបាន១គ្រាប់ ហើយមិនអាចធ្វើអ្វីបានឡើយ រហូតដល់ចុងតង់ទី២។

មួយគ្រាប់របស់កីឡាករ Karim Ansarifard តាំងតែពីនាទី៣៤ បានធ្វើឲ្យគ្រូបង្វឹកបិសាចក្រហមលោក Erik ten Hag បានសម្រេចចិត្តក្នុងការប្តូរចេញជាបន្ទាន់ នូវកីឡាករមួយចំនួន ដែលក្នុងនោះមានទាំង Jadon Sancho និង Tyrell Malacia ផងជំនួសមកវិញ ដោយកីឡាករខ្សែប្រយុទ្ធ Martial និង Rashford។

ជាលទ្ធផលកីឡាករទាំងពីរនាក់នេះ បានធ្វើបានគ្រាប់បាល់ជូនក្រុមវិញពីក្រោយ Omonia ដល់ទៅ៣គ្រាប់ពោល គឺនៅនាទីទី៥៣ម្តងដោយ Rashford និងម្តងទៀត នៅនាទីទី៦៣ដោយ Martial
និងគ្រាប់បាល់ជ័យជំនះ ដោយ Rashford នៅនាទីទី៧៖៨៤ ខណៈដែលក្រុម Omonia បានបន្ថែមមួយគ្រាប់ដែរ នៅនាទីទី៨៥ដោយកីឡាករ Panayiotou៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top