កីឡាករខ្សែប្រយុទ្ធវ័យ២១ឆ្នាំ Mason Greenwood ដែលកន្លងមកបានជាប់ឃុំ ក្នុងករណីរំលោភបំពានផ្លូវភេទនោះ នៅតែបន្តស្ថិតនៅក្នុងឃុំបន្តទៀត ក្រោយការចូលរួមស្តាប់ការសម្រេចចិត្ត របស់តុលាការកាលពីថ្ងៃចន្ទម្សិលមិញ ដោយសារតែអាកប្បកិរិយាមិនសមរម្យរបស់គាត់។
កីឡាកររូបនេះត្រូវបានចាប់ខ្លួនដំបូង តាំងតែពីខែកុម្ភៈនិងត្រឡប់ដោះលែងវិញ ក្រោមការឃ្លាំមើលប៉ុន្តែត្រូវបានចាប់ខ្លួនម្តងទៀតកាលពីថ្ងៃសៅរ៍ ក្រោយរកឃើញសកម្មភាព ដែលល្មើសទៅនឹងលក្ខខណ្ឌ សម្រាប់នៅក្រៅឃុំ។ នេះមានន័យថាគាត់នឹងត្រូវបន្តស្ថិតនៅជាប់ឃុំ រហូតដល់ថ្ងៃទី២១ខែវិច្ឆិកា មុនពេលមានការសម្រេចចិត្ត សាជាថ្មីពីតុលាការ។
គួរឲ្យដឹងដែរថាករណីចាប់រំលោភ ដែលបានកើតឡើងតាំងតែពីខែតុលា ឆ្នាំ២០២១មកម្ល៉េះ ហើយករណីនេះបានអូសបន្លាយដោយសារសកម្មភាពល្មើស នឹងលក្ខខណ្ឌដែលស្ថិតនៅក្រៅឃុំ។ Mason Greenwood បានបង្ហាញខ្លួន ឲ្យឈុតធំរបស់ក្លឹបបិសាចក្រហម Man UTD ចំនួន១២៩ដង និងរងគ្រាប់បាល់បាន៣៥ដង ខណៈដែលកុងត្រារបស់គាត់ នឹងនៅបន្តរហូតដល់ឆ្នាំ២០២៥៕ ប្រែសម្រួល៖ស៊ុនលី