កីឡា

Bayern Munich ត្រៀមលុយ ៨៨លានផោន សម្រាប់ Kane

The TZ កាសែតអាល្លឺម៉ង់ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានត្រៀមកញ្ចប់លុយមួយចំនួនធំរួចទៅហើយ ក្នុងការដេញថ្លៃចរចាទិញយក កីឡាករខ្សែប្រយុទ្ធអង់គ្លេស Harry Kane ពីក្លឹប Spurs ឲ្យបាននៅខែមករាខាងមុខនេះ។

យោងតាមប្រភពដដែលបានសរសេរទៀតថា តារាឆ្នើមអង់គ្លេសរូបនេះ គឺជាគៅលដៅរបស់ក្លឹប Bayern Munich ជាយូរមកហើយពោលគឺចាប់តាំងតែពីពេលដែលក្លឹប បានបាត់បង់កីឡាករខ្សែប្រយុទ្ធ Robert Lewandowski ទៅឲ្យក្លឹប Barcelona កាលពីរដូវក្តៅកន្លងមកនេះម្ល៉េះ។

កីឡាករ Kane មានវ័យ២៩ឆ្នាំទៅហើយ បានបង្ហាញទំរង់លេងយ៉ាងល្អជាច្រើនរដូវកាល មកប៉ុន្តែមិនអាចជួយ Spurs លើកពានអ្វីបានឡើយហើយបច្ចុប្បន្នកុងត្រាចាស់ នៅសល់ត្រឹមឆ្នាំ២០២៤ប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top